ព័ត៌មានជាតិ

អាជ្ញាធរក្រុង ចុះពិនិត្យ និងស្តាប្រព័ន្ធលូ ដើម្បីបញ្ជៀសការកកស្ទះ សំរាមនិងការពារទឹក ជំនន់នារដូវរស្សា

កោះកុង ៖ លោក ឈេង សុវណ្ណដា អភិបាលក្រុង ខេមភូមិន្ទ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យប្រព័ន្ធលូ ដែលមានការកកស្ទះ ដោយសារសំរាម និងល្បាប់ភក់ ដែលធ្វើឲ្យមានការកកស្ទះ និងធ្វើឲ្យមាន ទឹកជំនន់នារដូវរស្សា ។

លោកឈេង សុវណ្ណដា អភិបាលក្រុងបានឲ្យដឹងថា ក្រុមការងារ របស់អាជ្ញាធរក្រុង បានចុះពិនិត្យគ្រប់ប្រព័ន្ធលូទាំងអស់ ទាំងនៅជុំវិញបរិវេនផ្សារ ដងទង់ និងនៅតាមដងផ្លូវសាធារណៈ ដើម្បីការស្តាកាយល្បាប់ភក់ សំរាមចេញលូ ក្នុងការរំដោះទឹកឲ្យហូរបានលឿន ចាក់ចូលសមុទ្រ ជៀសវាងការលិចលង់នៅពេលមានភ្លៀងធ្លាក់ នៅរដូវរស្សានាពេលខាងមុខនេះ។

លោកអភិបាលក្រុងបានថ្លែងបន្តថា ការរៀបចំស្តារប្រព័ន្ធលូថ្ងៃនេះ យើងបានប្រើថវិកា របស់រដ្ឋាបាល ខេត្តកោះកុង ទៅលើការចំណាយ ហើយការរៀបចំហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធលូឲ្យល្អឡើងវិញ ដើម្បីសោភ័ណ្ឌក្រុង ក្នុងការទាក់ទាញ ផ្នែកវិស័យទេសចរណ៍ផងដែរ ។

លោកបានបញ្ជាក់ថា គ្រប់ប្រព័ន្ធលូ និងបណ្តាផ្លូវទឹកផ្សេងៗក្នុងការងារចុះស្តាររាល់ឆ្នាំ ដោយមិនមានការខកខានឡើយ ហើយណាមួយ អាជ្ញាធរក្រុង ខិតខំអភិវឌ្ឍន៍តាមមូលដ្ឋានដើម្បីសោមភ័ណ្ឌក្រុង.ខេត្ត ក្នុងការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ.អន្តរជាតិ ចូលមកកំសាន្តបានច្រើន នាពេលបច្ចុប្បន្ននេះ ដែលប្រទេសជាតិ យើងកំពង់តែមានការរីចំរើន គ្រប់វិស័យក្រោមការដឹកនាំ របស់សម្តេចតេជោ ។

ជាចុងក្រោយលោកសូមសំណូមពរ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលចូលរួមថែរក្សា អនាម័យបរិស្ថាន វិចខ្ចប់សំរាម ទុកដាក់ឲ្យបានត្រឹមត្រូវ ងាយស្រួលខាងភាគីក្រុមហ៊ុនដឹក សំរាមយកទៅបោះសំរាមចូលប្រព័ន្ធលូ សោះកុំកកស្ទះទឹក ក្នុងការការពារសុខភាព ជំងឺឆ្លងផ្សេងៗនិងដើម្បីប្រឡងប្រណាំង នូវសេវ៉ាល្អ រម្មនីយ៍ស្អាត ទីក្រុងស្អាតផងដែរ៕

To Top