ព័ត៌មានអន្តរជាតិ

អាមេរិក តម្រូវឲ្យកូរ៉េខាងជើង ស្ដារសិទ្ធិមនុស្សឡើងវិញ បើចង់មានទំនាក់ទំនងល្អ ជាមួយអាមេរិក

វ៉ាស៊ីនតោន ៖ របាយការណ៍ ក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ ដល់ប្រទេសកូរ៉េខាងជើងថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាព សិទ្ធិមនុស្ស រួមទាំងសេរីភាព ខាងសាសនា នឹងត្រូវបានទាមទារ សម្រាប់ការធ្វើឱ្យប្រក្រតី នូវចំណងទំនាក់ទំនង ទ្វេភាគីពេញលេញ។

យោងតាមរបាយការណ៍ សេរីភាពសាសនាអន្តរជាតិ ប្រចាំឆ្នាំរដ្ឋាភិបាលកូរ៉េខាងជើង បានបន្តបដិសេធប្រជាជន របស់ខ្លួននូវសិទ្ធិសេរីភាព ខាងសាសនា និងបានរំលោភបំពាន ដែលបង្កើត ជាឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ។

របាយការណ៍នេះ គ្របដណ្តប់លើរយៈពេលចន្លោះពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយភាគច្រើនសង្ខេបសេចក្តី សង្កេតដែលធ្វើឡើង ដោយអង្គការមិនមែន រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ៕
ដោយ ឈូក បូរ៉ា

To Top