ភ្នំពេញ ៖ រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១-១២ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសសរុប ចំនួន ១៤,៧១២គ្រឿង ក្នុងនោះ មានម៉ូតូ ចំនួន១១,២២៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។
យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១២ មិថុនា បានបញ្ជាក់ថា រយៈពេល១២ថ្ងៃនេះ ឃើញថា ការអនុវត្តតាមអនុ ករឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបាន ការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃទី១២ មិថុនានេះ ការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,២៤៣គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ៩៣៤គ្រឿង ត្រូវបានផាក ពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស៕
ដោយ ៖ អេង ប៊ូឆេង