ព័ត៌មានអន្តរជាតិ

ករណីលិចទូក ជនអន្តោរប្រវេសន៍ខុសច្បាប់ នៅភាគខាងត្បូង ទុយនេស៊ី បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ៤៨នាក់

ទុយនីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ ប្រទេសទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោរប្រវេសន៍ខុសច្បាប់បានស្លាប់ ក្រោយជួបហេតុការណ៍ លិចទូករបស់ពួកគេនៅតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគនីរតីនៅក្នុងប្រទេសទុយនេស៊ី បណ្តាលឲ្យស្លាប់ ៤៨នាក់ ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ”នៅព្រឹកនេះ អង្គភាពឆ្មាំប្រចាំតំបន់ឆ្នេរសមុទ្រ បានរកឃើញសាកសពបន្ថែមទៀតចំនួន ១៣នាក់ ក្នុងនោះបរុសចំនួន ៩នាក់ និងស្ត្រីចំនួន ៤នាក់ ដែលនាំឲ្យចំនួនអ្នករងគ្រោះ សរុបមានរហូតដល់ ៤៨នាក់” ។

គួរបញ្ជាក់ថា ទូកបានដឹកក្រុមជនអន្តោរ ប្រវេសន៍ខុសច្បាប់ចំនួន ៥៣នាក់ ពីបណ្តាប្រទេសផ្សេងៗគ្នា នៅក្នុងតំបន់អាហ្វ្រិក ។ ក្រសួងបានឲ្យដឹងថា ការរុករកជនរងគ្រោះនៅតែបន្ត រុករកនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top