កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅតាមតំបន់ដងទន្លេ បានសម្ដែងការអបអរ រីករាយដោយអាជ្ញាធរខេត្ត បានសាងសង់ច្រាំងទន្លេដើម្បីការពារ ការបាក់ស្រុក ក្នុងរដូវទឹកជំនន់ ។
ភាពរីករាយរបស់ពលរដ្ឋ បានសំដែងឲ្យឃើញខណៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ ២០២០នេះ ចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ផងដែរ ។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំព់ងចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត នៅ ក្នុង ក្រុងកំពង់ចាម ដោយចំណាយ កញ្ចប់ ថវិការបស់រដ្ឋបាល ខេត្តកំពង់ចាម ត្រូវ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ថ្មីៗ នេះ ។ ដោយឡែកច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បានរងការបាក់ស្រុត កាលពីពេលថ្មីៗនេះ បណ្តាលឲ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ ផ្លូវ កៅស៊ូនៅចំណុចនោះ។
ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់ នោះ ទទើបលោកអភិបាលខេត្ត បានឲ្យក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេស យ៉ាងម៉ត់ចត់ និង បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍ លើការងារសាងសង់ច្រាំងទន្លេ ធ្វើការសាងសង់ខឿនការពារច្រាំង ទន្លេ នៅទីតាំងខាងលើនេះ ដោយប្រើប្រាស់ កញ្ចប់ ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតែម្តង ៕