សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួមលោក Kim Yeon-chul បានឲ្យដឹងងនៅថ្ងៃពុធថា លោកបានស្នើសុំលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការខកខាន មិនបានគ្រប់គ្រងទំនាក់ទំនងអន្តរកូរ៉េឱ្យមានស្ថេរភាព។
លោក គីម បានលើកឡើងថា លោកបានបង្ហាញពីចេតនា របស់លោកក្នុងការលាលែង ពីតំណែងទៅកាន់ការិយាល័យ ប្រធានាធិបតី Cheong Wa Dae នៅមុនថ្ងៃនោះ។
លោកគីម បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលរៀបចំសន្និសីទខ្លីមួយថា “ខ្ញុំមានអារម្មណ៍សោកស្តាយ ចំពោះការខកខានមិនបាន បំពេញតាមការទាមទារ និងការរំពឹងទុករបស់ប្រជាជនរបស់យើងសម្រាប់សន្តិភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ” ។
ទំនាក់ទំនងអន្តរកូរ៉េថ្មីៗនេះ បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសកូរ៉េខាងជើង បានចាត់វិធានការសងសឹក ជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង និងបានគំរាមសូម្បីតែ សកម្មភាពយោធាដោយកំហឹង ចំពោះការបញ្ជូនខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ៕
ដោយ ឈូក បូរ៉ា