ព័ត៌មានអន្តរជាតិ

អូស្ដ្រាលី-អង់គ្លេស ចាប់ផ្ដើមចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី

កង់បេរ៉ា៖ ប្រទេសអូស្រ្តាលី និងអង់គ្លេស បានចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) នេះបើយោងតាមរដ្ឋាភិបាលអូស្រ្តាលី។

នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃពុធ លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី បានលើកឡើងថា លោកមានសេចក្តីរីករាយ ដែលបានចូលរួម ជាមួយសមភាគីអង់គ្លេស លោក Boris Johnson ក្នុងការអបអរសាទរ ការចាប់ផ្តើមនៃ “ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដ៏ទូលំទូលាយមួយ” ។

លោក Morrison បានលើកឡើងថា “នៅពេលយើងងើបឡើងវិញ នៅពេលយើងកសាងត្រឡប់មកវិញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ យើងមានឱកាសដ៏អស្ចារ្យ ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា

To Top