ព័ត៌មានអន្តរជាតិ

ចិននិយាយថា ខ្លួនមិនបាន ចាប់ខ្លួនយោធា ឥណ្ឌាណាម្នាក់ឡើយ

បរទេស ៖ នៅថ្ងៃសុក្រនេះប្រទេសចិន បាននិយាយថា ខ្លួនមិនបានធ្វើការចាប់ ឃាត់ខ្លួនយោធា ឥណ្ឌាណាម្នាក់ឡើយ នៅក្រោយពេល ដែលសារព័ត៌មាន ក្នុងស្រុករបស់ប្រទេសឥណ្ឌា បានចេញផ្សាយថា ចិនទើបតែបានធ្វើការដោះលែង ទាហានរបស់គាត់១០នាក់។

អ្នកនាំពាក្យ របស់ក្រសួង ការបរទេសចិន លោក Zhao Lijian បានធ្វើសេចក្តីថ្លែងការណ៍ថា អ្វីដែលខ្ញុំបានដឹងមកដល់ពេលនេះ បច្ចុប្បន្នប្រទេសចិន គឺមិនដែលបានចាប់ឃុំខ្លួនយោធា នៃប្រទេសឥណ្ឌា ណាម្នាក់ឡើយ ក្នុងគ្រាដែលហេតុការណ៍ ប៉ះទង្គិចនាពេលកន្លងមកនេះទេ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ការអត្ថាធិប្បាយនេះ បានធ្វើឡើងនៅពេល ដែលប្រទេសចិន បានស្តីបន្ទោសប្រទេសឥណ្ឌា ចំពោះការប៉ះទង្គិចយោធា កាលពីពេលថ្មីៗនេះនៅតាមព្រំដែន របស់ពួកគេដែលបណ្តាល ឱ្យមនុស្ស ២០ នាក់ស្លាប់សម្រាប់ភាគីឥណ្ឌាប៉ុន្តែ ប្រទេសចិន មិនបានធ្វើការអះអាងទេថា ទាហានរបស់ខ្លួនណាម្នាក់ បានបាត់បង់ជីវិតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top