ព័ត៌មានអន្តរជាតិ

អាមេរិកច្រានចោល សំណើសុំបន្ថែមជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ចិន

បរទេស៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការច្រានចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលសុំបន្ថែមជើងហោះហើរ ប្រចាំសប្ដាហ៍រវាងប្រទេសទាំងពីរ ប៉ុន្តែបាននិយាយថា ការសម្រេចចិត្ត មិនមែនមានន័យថា បង្កើនកម្តៅភាពតានតឹងជុំវិញ ការរឹតបន្តឹងលើការធ្វើដំណើរនោះទេ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងគមនាគមន៍សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការសម្រេចចិត្ត ត្រូវបានធ្វើឡើង ដើម្បីរក្សាសមភាពក្នុងសេវាកម្មដឹកជញ្ជូនអ្នកដំណើរដែលគ្រោងទុក រវាងប្រទេសទាំងពីរ និងបន្ថែមថា ខ្លួនមានឆន្ទៈនឹងពិចារណាឡើងវិញនូវការសម្រេចចិត្ត ប្រសិនបើអាជ្ញាធរដែនអាកាសចិន កែសម្រួលគោលនយោបាយរបស់ពួកគេ ដែលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ 

សេចក្តីថ្លែងការណ៍របស់ក្រសួង គមនាគមន៍សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដូច្នេះថា “ក្រសួងទើបបានធ្វើការបង្ហាញដល់សមភាគីចិនថាបទបញ្ជានេះ គឺជាបញ្ហានីតិវិធីតែប៉ុណ្ណោះ និងថា វាមិនគួរត្រូវគេមើលឃើញថា ជាការបង្កើនភាពតានតឹងពីខាងយើងនោះទេ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top