កងទ័ពអ៊ីរ៉ង់ ព្រមានប្រើប្រាស់សព្វាវុធថ្មីៗបន្ថែមទៀត ប្រសិនបើជម្លោះនឹង នៅតែបន្តទៅជាទំរង់ផ្សេងក្តី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអង្គភាពឆ្មាំបដិវត្តន៍ឥស្លាម ហៅកាត់ថាIRGC កាលពីថ្ងៃអង្គារបានព្រមានថា ប្រសិនបើជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ កើតឡើងនូវទម្រង់ថ្មីមួយ ប្រទេសនេះនឹងពិតជានាំយកអាវុធថ្មីៗទៀតទៅកាន់សមរភូមិ។
ថ្លែងនៅក្នុងសន្និសីទកាសែតផ្ទាល់នៅរដ្ឋធានី Tehran របស់អ៊ីរ៉ង់ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានគូសបញ្ជាក់ពីកិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ប្រទេសនេះ ដើម្បីពង្រីកសមត្ថភាពការពារជាតិរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា ៖ យើងកំពុងរចនាអាវុធថ្មីឥតឈប់ឈរ ធ្វើឱ្យប្រសើរឡើងនូវអាវុធដែលមានស្រាប់ និងបន្តការផលិតអាវុធដ៏ធំរបស់យើងដើម្បីអាចការពារខ្លួនយើង។ យើងប្រើប្រាស់បច្ចេកវិទ្យាពីជុំវិញពិភពលោក ដើម្បីផលិតអាវុធដែលមានសមត្ថភាពការពារប្រទេស និងប្រជាជនរបស់យើង។
លោកក៏បានរាយបញ្ជីសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងការដាក់សង្រ្គាមរយៈពេល៤០ ថ្ងៃ ក៏ដូចជាការបិទផ្លូវជើងទឹក និងផ្លូវអាកាស បង្កើនសម្ពាធសេដ្ឋកិច្ច ញុះញង់ កុប្បកម្មតាមដងផ្លូវ នៅក្នុងខែមករា និងបំពាក់អាវុធដល់ក្រុមប្រឆាំងអ៊ីរ៉ង់ដែល
ឈរជើងនៅតាមបណ្តោយព្រំដែនភាគពាយ័ព្យ និងភាគអាគ្នេយ៍របស់ប្រទេសផងដែរ៕
