បរទេស៖ នៅថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានប្រកាសថា ក្រុមឧទ្ទាមតាលីបង់ បានសម្លាប់កងកម្លាំងរក្សាសន្តិសុខ របស់ខ្លួនដល់ទៅ ២៩១នាក់ ត្រឹមរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមនេះបានព្យាយាមបង្ក ជារលកអំពើហិង្សាសាជាថ្មី នៅមុនកិច្ចប្រជុំថ្មីមួយ ហើយតួលេខស្លាប់នេះ គឺជាតួលេខស្លាប់ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ១៩ឆ្នាំ របស់ប្រទេសនៅក្នុងជម្លោះ ជាមួយនឹងក្រុមប្រយុទ្ធមួយនេះ។
ប្រភពដដែលបានសរសេរទៀតថា ក្រុមតាលីបង់បានវាយប្រហារ សរុបចំនួន ៤២២ដង នៅតាមខេត្តចំនួន៣២ ក្នុងអំឡុងពេលសប្តាហ៍មុន នោះហើយជាលទ្ធផលកងកម្លាំង រក្សាសន្តិខុស ២៩១នាក់ បានបាត់បង់ជីវិត និងរបួសប្រមាណជា ៥៥០នាក់ផ្សេងទៀត ៕
ប្រែសម្រួល៖ ស៊ុន លី