ព័ត៌មានអន្តរជាតិ

តុលាការថៃ កាត់ទោសអតីតព្រះសង្ឃមួយអង្គ ឱ្យជាប់ពន្ធនាគារសរុប ៧៤២ ឆ្នាំ ពីបទកិបកេង និងការលាងលុយ ចេញពីប្រាក់បរិច្ចាគរបស់វត្ត‎‎

‎បរទេស៖ តុលាការថៃ បានកាត់ទោសអតីតព្រះសង្ឃមួយអង្គព្រះនាម Alongkot ឱ្យជាប់ពន្ធនាគារសរុបចំនួន ៧៤២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Bee ដែលអះអាងថាជាអ្នកស្នងរូប ឱ្យជាប់ពន្ធនាគាររយៈពេល ៣៨៦ ឆ្នាំ និង ១.៤៨០ ខែ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការកិបកេង និងការលាងលុយចេញ ពីប្រាក់បរិច្ចាគដែលទាក់ទងនឹងវត្ត Phra Bat Nam Phu។
‎
‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះថា វត្ត Phrabat Namphu ដែលជាកន្លែងអតីតព្រះសង្ឃ Alongkot ធ្លាប់គង់នៅជាចៅអធិការវត្តនោះ គឺជាវត្តមួយស្ថិតក្នុងខេត្ត Lop Buri ដែលគេស្គាល់ថាជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺផ្ទុកមេរោគអេដស៍ (HIV)។
‎
‎តុលាការក៏បានបញ្ជាឱ្យមានការប្រគល់ប្រាក់ជាង ៣០០ លានបាតត្រឡប់មកវិញផងដែរ ខណៈដែលទ្រព្យសម្បត្តិដែលមានតម្លៃជាង ១០ ពាន់លានបាតត្រូវបានរឹបអូសរួចហើយ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត។
‎
‎

To Top