Feature

សម្ដេចតេជោ ព្រមានទម្លាយសារសំឡេង ក្រុមប្រឆាំងយកលុយពីការរៃអង្គាសនៅវត្តភ្នំសេរី មកចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមានទម្លាយសារសំឡេង របស់ក្រុមប្រឆាំងដែលយកលុយពីការរៃអង្គាស នៅវត្តភ្នំសេរី សម្រាប់ជនភៀសសឹក មករក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក ។

តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា

(បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) 

តែបើមិនបកស្រាយទេប្រជាជននិងអាចភាន់ច្រឡំ។តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។

ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម2.5ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។

ចំណូល៩ខែជាង៥ពាន់លានដុល្លារ ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង២៥០០លានដុល្លារ។

សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹកដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។

ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។

ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺត្រូវឆោតឲ្យគេអាណិត។

បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

To Top