ព័ត៌មានអន្តរជាតិ

​ ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន​ ជួបជុំគ្នានៅតាមសាកលវិទ្យាល័យនានា ក្នុងសហរដ្ឋអាមេរិក ដើម្បីរំលឹកខួប ៣ ឆ្នាំនៃសង្គ្រាមនៅតំបន់ហ្គាហ្សា

វ៉ាស៊ីតោន៖​ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន​ បានជួបជុំគ្នានៅតាមច្រកចូលសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើការតវ៉ារំលឹកខួប ៣ ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា។

ក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅថ្ងៃពុធ នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុងឡូសអាន់ជែលឡេស (UCLA) ដោយស្រែកពាក្យស្លោកដូចជា “បញ្ឈប់អំពើប្រល័យពូជសាសន៍” និង “ដោះលែងប៉ាឡេស្ទីន”។

ការតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមនិស្សិត​ ដើម្បីយុត្តិធម៌នៅប៉ាឡេស្ទីន (SJP) ដោយមានការដាក់តាំងបដាដែលមានអត្ថន័យថា “ហ្គាហ្សានឹងងើបឡើងវិញ” និងផ្ទាំងសញ្ញាដែលមានសារថា “យើងនឹងគោរពដល់វីរបុរសពលីជីវិតទាំងអស់របស់យើង”។

នៅក្នុងនោះដែរ​ ក៏មានការប៉ះទង្គិចដោយពាក្យសម្តី​ បានកើតឡើងរវាងអ្នកតវ៉ាមួយចំនួន និងក្រុមអ្នកតវ៉ាបដិបក្ខដែលគាំទ្រអ៊ីស្រាអែល។

និស្សិតម្នាក់ដែលចូលរួមការតវ៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួថា “យើងមកទីនេះដើម្បីតវ៉ា និងរំលឹកដល់ការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីននៅថ្ងៃទី ៧ ខែតុលា” ដោយបន្ថែមថាខួបនេះគឺជាការកត់សម្គាល់នូវ “រយៈពេល ៣ ឆ្នាំនៃអំពើប្រល័យពូជសាសន៍ដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងទឹកដីប៉ាឡេស្ទីន”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា​

To Top