Feature

ហេតុអ្វីទីផ្សាររថយន្តអគ្គិសនី (EV) ធ្លាក់ចុះនៅអាមេរិក តែបែរជាមានតម្រូវការខ្ពស់នៅអឺរ៉ុប?

បរទេស៖ អ្នកទិញរថយន្តនៅសហរដ្ឋអាមេរិកកំពុងបង្ហាញភាពស្ទាក់ស្ទើរក្នុងការងាកមករករថយន្តអគ្គិសនី (EV) វិញ បន្ទាប់ពីការផ្តល់ប្រាក់ឧបត្ថម្ភធនពីសហព័ន្ធត្រូវបានបញ្ចប់កាលពីមួយឆ្នាំមុន ទោះបីជាតម្លៃប្រេងសាំងនៅតែបន្តខ្ពស់ក៏ដោយ។ ផ្ទុយទៅវិញ នៅទ្វីបអឺរ៉ុប តម្រូវការរថយន្តប្រភេទនេះកំពុងមានការកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reutets ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Motor Intelligence ការលក់រថយន្ត EV នៅអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៣០,៧% ដោយក្តោបយកចំណែកទីផ្សារត្រឹមតែ ៦% ប៉ុណ្ណោះ ធៀបនឹង ៨,៥% កាលពីឆ្នាំមុន ពេលដែលប្រជាជនសម្រុកទិញមុនពេលការលើកលែងពន្ធ ៧,៥០០ ដុល្លារផុតកំណត់។

 យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប អតិថិជនបានសម្រុកទិញរថយន្ត EV ដើម្បីគេចចេញពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ ចំណែកទីផ្សារ EV នៅអឺរ៉ុបបានកើនឡើងដល់ ២៣,២% គិតត្រឹមខែកញ្ញា ធៀបនឹង ១៧,៧% កាលពីឆ្នាំមុន។

ក្រុមហ៊ុនផលិតរថយន្តបន្តបញ្ចេញម៉ូដែល EV ថ្មីៗដើម្បីអនុលោមតាមច្បាប់បំភាយឧស្ម័នដ៏តឹងរ៉ឹង គួបផ្សំនឹងលំហូរចូលនៃរថយន្តចិនតម្លៃថោក (ច្រើនជាង ១៥០ ម៉ូដែល ដែលភាគច្រើនមានតម្លៃក្រោម ២៥,០០០ អឺរ៉ូ) រួមទាំងការផ្តល់ការលើកលែងពន្ធពីសំណាក់រដ្ឋាភិបាលជាច្រើន។

 រដ្ឋបាលលោក ដូណាល់ ត្រាំ និងសភា បានលុបចោលការគាំទ្រលើរថយន្ត EV បន្ធូរបន្ថយបទប្បញ្ញត្តិសន្សំសំចៃប្រេង និងបានទប់ស្កាត់រថយន្តម៉ាកចិនទាំងស្រុងតាមរយៈការដំឡើងពន្ធ និងការហាមឃាត់ការប្រើប្រាស់កម្មវិធីសូហ្វវែរ (Software) ចិន។

​ដោយសារការបាត់បង់អត្ថប្រយោជន៍ពន្ធ ៧,៥០០ ដុល្លារ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផ្អាកផែនការផលិត EV ថ្មីៗ។ ជាលទ្ធផល អតិថិជនអាមេរិកបានងាកទៅរក ការលក់បានកើនឡើង ២៣% ក្នុងត្រីមាសទី៣ ដោយក្តោបយកចំណែកទីផ្សារ ១៥,៦% ព្រោះវាជាជម្រើសសុវត្ថិភាពសម្រាប់អ្នកដែលបារម្ភពីរឿងសាកថ្ម។

ការលក់កើនឡើង ១៩% ដោយសារអតិថិជនដែលមានចំណូលមធ្យម ព្យាយាមរកជម្រើសថោកដើម្បីទប់ទល់នឹងតម្លៃប្រេងសាំង។

ក្រុមហ៊ុនឯកទេសខាង EV ឈរជើងបានល្អជាង៖ ការលក់របស់ Tesla ធ្លាក់ចុះត្រឹម ១៤% ខណៈ Rivian ទទួលបានកំណើន ២៩% ដោយសារការបញ្ចេញម៉ូដែល SUV ថ្មី R2។ការលក់ EV របស់ Ford បានធ្លាក់ចុះ ៦៨% ហើយក្រុមហ៊ុន General Motors (GM) ធ្លាក់ចុះ ៤៣%។

 ក្រុមហ៊ុន Honda សម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត EV ត្រឹមឆ្នាំនេះ ដើម្បីផ្តោតលើការពង្រីកទីផ្សាររថយន្ត Hybrid វិញ។ ទោះជាយ៉ាងណា ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai នៅតែឃើញមានការងើបឡើងវិញនៃតម្រូវការ ហើយថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេ «នឹងមិនបោះបង់ចោលទីផ្សាររថយន្តអគ្គិសនីជាដាច់ខាត»៕

ប្រែសម្រួល៖ គីរី 

To Top