សម្ដេចធិបតី ប្រាប់ នាយករដ្ឋមន្ដ្រីវៀតណាម ពីជំហររបស់កម្ពុជា ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ នាយករដ្ឋមន្ត្រីវៀតណាម អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ការថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងក្នុងពិភាក្សាការងារជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសដែលលោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូន លោក ឡេ មិញហ៊ឹង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕
