ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត បញ្ជូនកងទ័ពឲ្យឃ្លាំមើល បទឈប់បាញ់គ្នារវាង សម្ពន្ធមិត្តយេម៉ែន

បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធ នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនកងទ័ពទៅក្នុងខេត្ត Abyan ដើម្បីឲ្យឃ្លាំមើល បទឈប់បាញ់គ្នាមួយ រវាងរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់ និងពួកបះបោរនៅភាគខាងត្បូង។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពមកពីកងកម្លាំងចម្រុះ បានទៅដល់តំបន់ Abyan នៅក្នុងថ្ងៃពុធនេះ ហើយភាគីទាំងពីរ បានប្តេជ្ញាចំពោះបទឈប់បាញ់គ្នា។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនកម្តៅ រវាងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និង រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abd-Rabbu Mansour Hadi ចាប់តាំងពីសប្ដាហ៍មុន នៅពេលដែលពួកបះបោរ ដណ្ដើមគ្រប់គ្រងតំបន់ Socotra ជាកោះរបស់ប្រទេសយេម៉ែន នៅសមុទ្រអារ៉ាប់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top