ព័ត៌មានជាតិ

កម្ពុជា-អាល្លឺម៉ង់ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល តាមរយៈការគាំទ្រ ផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំង ពីទំនុកចិត្តលើទស្សនវិស័យនិងផែនការ យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា៕

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ប្រកបដោយចីរភាពនិងបានឆ្លុះបញ្ចាំង ពីទំនុកចិត្តលើទស្សនវិស័យនិងផែនការ យុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា៕

To Top