ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សាលោក ត្រាំ បញ្ចេញមូលហេតុដែលលោក ត្រាំ ធ្វើជាមិនដឹងអំពីការ ផ្ទុះឡើងមេរោគកូវីដ១៩

បរទេស៖ ថ្ងៃទី ២៣ ខែមិថុនា គេបានឃើញការចេញផ្សាយ សៀវភៅរបស់លោក ចន បូលតុន អតីតទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក «The Room Where It Happened: អនុស្សាវរីយ៍នៅសេតវិមាន» ដែលត្រូវបានលោក ត្រាំ ចាត់ទុកថា គ្មានអ្វីទេ តែជារឿងក្លែងក្លាយ ដែលបង្កើតឡើងដោយមន្ត្រី ដែលត្រូវបានគេបណ្តេញ ចេញគួរឱ្យស្អប់ខ្ពើម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ អតីតទីប្រឹក្សា សន្តិសុខជាតិនៃសេតវិមាន គឺលោកចនបូលតុន បានលើកឡើងអំពីប្រធានបទ ដែលទាក់ទងនឹងប្រធានាធិបតី ដូ ណាល់ត្រាំ រួមទាំងជំហររបស់លោក ស្តីពីជំងឺរាតត្បាត COVID-១៩ ។

លោក បូលតុន បានអះអាងថា លោក ត្រាំ មិនបានយកចិត្តទុកដាក់ ចំពោះការចាប់ផ្តើម នៃការផ្ទុះឡើងនៃជំងឺនោះទេ ពីព្រោះគាត់មិនចង់លឺព័ត៌មាន អាក្រក់អំពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលជាមិត្តរបស់គាត់ ក៏ដូចជាអំពីការបិទបាំង មេរោគនៅប្រទេសចិន ឬ ឥទ្ធិពលសក្តានុពលរបស់វាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន ដែលគាត់ចង់បានខ្លាំងណាស់។

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានចង្អុលបង្ហាញថា គាត់មិនចង់ដឹងអំពីផលប៉ះពាល់ នៃការរាតត្បាតរាតត្បាត ទៅលើសេដ្ឋកិច្ចអាមេរិក និងឥទ្ធិពលរបស់វាលើការ បោះឆ្នោតឡើងវិញរបស់គាត់ទេ។ លោកបូលតុន បន្ថែមថា លោក ដូណាល់ ត្រាំ ធ្វើជាមលមិនឃើញចំពោះ សញ្ញាដំបូងទាំងនេះ ខ្ញុំគិតថា រារាំងដល់សមត្ថភាពរបស់ប្រទេស ក្នុងការដោះស្រាយរឿងនេះ ហើយនៅតែបន្តធ្វើដូច្នោះ” ។

លោក បូលតុន ក៏បាននិយាយផងដែរថា លោកមិនមានទំនុកចិត្តលើ ការគ្រប់គ្រងរបស់លោក ត្រាំ ចំពោះការដោះស្រាយការ ឆ្លងរាលដាលនៃជំងឺនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top