រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ អាជ្ញាធរមានសមត្ថកិច្ច កម្ពុជាកំពុងបន្តការស៊ើបអង្កេត និងប្រតិបត្តិការអនុវត្តច្បាប់ រួមទាំងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មខ្នាតតូច និងបណ្ដាញដែលប្រតិបត្តិការដោយលាក់បាំងផងដែរ។
ស្ថានទូតសូមបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង បទល្មើសឧក្រិដ្ឋកម្មទាំងនេះ ការលើកកម្ពស់នីតិរដ្ឋ ការការពារជនរងគ្រោះ និង់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និង ដៃគូអន្តរជាតិដទៃទៀត។
ស្ថានទូត ក៏សូមលើកទឹកចិត្តឱ្យ មានការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយសត្យានុម័ត តុល្យភាព និងផ្អែកលើ អង្គហេតុជាក់ស្ដែង ដោយទទួលស្គាល់ទាំងពីភាពធ្ងន់ធ្ងរនៃសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង វិធានការជាក់ស្ដែង ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងនឹងបទល្មើស ឧក្រិដ្ឋកម្មទាំងនោះ។

