ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបង្កចលាចលលួចប្លន់ហាងនានាក្នុងទីក្រុងហ្វ្រែងហ្វើត ខណៈការតវ៉ានៅប្រទេសអាល្លឺម៉ង់ ដែលដឹកនាំដោយយុវជនជំនាន់ Gen Z បានប្រែទៅជាអំពើហិង្សា

បេទេស៖ នៅយប់ថ្ងៃសៅរ៍ ក្រុមអ្នកបង្កចលាចលដែលពាក់អាវមានមួកគ្របក្បាល បានចូលលួចប្លន់ក្នុងហាងទំនិញនានានៅក្នុងទីក្រុងហ្វ្រែងហ្វើត (Frankfurt) ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានក្រុមបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវនៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការតវ៉ានេះបានកើតឡើងបន្ទាប់ពីមានរលកនៃការតវ៉ាជាច្រើននៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ដែលដឹកនាំដោយយុវជនជំនាន់ Gen Z។ នៅប្រទេសស៊ែប៊ី (Serbia) សកម្មភាពដែលដឹកនាំដោយនិស្សិតបានរួមចំណែកដល់ការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចយូរឆ្នាំតាមរយៈការបោះឆ្នោត ខណៈដែលការតវ៉ានៅក្នុងប្រទេសបារាំងបានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់។ ការតវ៉ានៅក្នុងប្រទេសអាល្លឺម៉ង់ ដែលរៀបចំឡើងដោយក្រុមយុទ្ធនាការមួយឈ្មោះថា “Gen Z regelt” បានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣៤ រួមមានទីក្រុងប៊ែរឡាំង (Berlin), ទីក្រុង ហ្វ្រែងហ្វើត និងទីក្រុងមុយនិច…

បេទេស៖ នៅយប់ថ្ងៃសៅរ៍ ក្រុមអ្នកបង្កចលាចលដែលពាក់អាវមានមួកគ្របក្បាល បានចូលលួចប្លន់ក្នុងហាងទំនិញនានានៅក្នុងទីក្រុងហ្វ្រែងហ្វើត (Frankfurt) ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានក្រុមបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវនៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការតវ៉ានេះបានកើតឡើងបន្ទាប់ពីមានរលកនៃការតវ៉ាជាច្រើននៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ដែលដឹកនាំដោយយុវជនជំនាន់ Gen Z។ នៅប្រទេសស៊ែប៊ី (Serbia) សកម្មភាពដែលដឹកនាំដោយនិស្សិតបានរួមចំណែកដល់ការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចយូរឆ្នាំតាមរយៈការបោះឆ្នោត ខណៈដែលការតវ៉ានៅក្នុងប្រទេសបារាំងបានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់។

ការតវ៉ានៅក្នុងប្រទេសអាល្លឺម៉ង់ ដែលរៀបចំឡើងដោយក្រុមយុទ្ធនាការមួយឈ្មោះថា “Gen Z regelt” បានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣៤ រួមមានទីក្រុងប៊ែរឡាំង (Berlin), ទីក្រុង ហ្វ្រែងហ្វើត និងទីក្រុងមុយនិច (Munich)។ ក្រុមនេះបានប្រកាសថា ពួកគេជំទាស់នឹងការកាតព្វកិច្ចចូលបម្រើកងទ័ព ហើយទាមទារឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ដោយសារយុវជនអាល្លឺម៉ង់ជាច្រើនកំពុងជួបការលំបាកដោយសារថ្លៃចំណាយលើការរស់នៅកាន់តែខ្ពស់ឡើង។

យោងតាមសាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា នៅទីក្រុងហ្វ្រែងហ្វើត ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ ហាងទំនិញយ៉ាងហោចណាស់ចំនួន ២ ត្រូវបានគេលួចប្លន់ ខណៈដែលការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សា ហើយហាងជាច្រើនទៀតក៏ត្រូវបានខូចខាតផងដែរ។ ប៉ូលិសកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍នេះ។

ប្រែសម្រួលៈ តុលា

To Top