ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​​​​​ឧបត្ថម្ភ​​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​មួយគ្រួសារ​ ក្នុងភូមិសាស្ត្រក្រុង​ច្បារមន

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅវេលាម៉ោង០៩.០០នាទីព្រឹក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត​ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​ ឧបត្ថម្ភ​​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​មួយគ្រួសារ​មានឈ្មោះ​ រ៉េត សុខនឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នា​ឱកាស​នោះដែរ​…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅវេលាម៉ោង០៩.០០នាទីព្រឹក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត​ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​ ឧបត្ថម្ភ​​ជូនដល់​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​មួយគ្រួសារ​មានឈ្មោះ​ រ៉េត សុខនឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នា​ឱកាស​នោះដែរ​ លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​​ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាល​ជាមួយក្រុមគ្រួសារ​គាត់។ក្នុងស្មារតីមនុស្សធម៏ ដោយក្តីអាណិតអាសូរពន់ពេក​​​​ លោកបានឧបត្ថម្ភ​ជា​ថវិការ​ចំនួន ២០០,០០០៛ ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន(អង្ករ១បាវ,ទឹកសុទ្ធ១កេស,ភេសជ្ជៈ១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ​​ និងត្រីខ១យួរ​បន្ថែមទៀត៕

To Top