ជំនន់ទឹកភ្លៀងនៅពោធិ៍សាត់ ប៉ះពាល់ពលរដ្ឋ ជិត៤ពាន់គ្រួសារ
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងក្នុងរយៈកាលកន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តចំនួន ៣ ៨៤២គ្រួសារ ។
ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងនៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា លោក ខូយ រីដា ថ្លែងថាក្នុងរយៈពេលកន្លងមកនេះ ខេត្តពោធិ៍សាត់បានទទួលរង ឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងបានប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងសកម្មភាពផលិតកម្មក សិកម្មរបស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើស្រែចម្ការ និងការរក្សាទុកស្បៀងសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។
លោកថា ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់ក្រុង ស្រុកចំនួន៦ , ឃុំ-សង្កាត់ចំនួន២៦ស្មើនឹង១៦១ភូមិ , ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣ ៨៤២គ្រួសារ និងផ្ទះចំនួន ២ ៥០៤ខ្នង , ហូរកាត់ផ្លូវចំនួន ៥៣ ៧៧០ម៉ែត្រ និងប៉ះពាល់លូចំនួន១២កន្លែង , ដំណាំស្រូវប្រជាពលរដ្ឋចំនួន ៥ ៦៦៤ហិកតា លើផ្ទៃដី សរុប ១៥៦ ៩៣១ ហិកតា , លិចសាលារៀនចំនួន ៥កន្លែង , ប៉ះពាល់ស្ពានចំនួន ៣កន្លែង , ដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា , ជម្លៀសសត្វគោ-ក្របីចំនួន ៣០ក្បាល , ប៉ះពាល់អណ្ដូងទឹកចំនួន ២៥អណ្ដូង និងទ្វារទឹកចំនួន២កន្លែង៕
