Feature

ទឹកតែការទូត ! រដ្ឋមន្រ្តីការបរទេស កម្ពុជា-ចិន-ថៃ ឆ្លៀតជជែកគ្នា លើការថែរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញវិធានការ កសាងទំនុកចិត្ត និងការលើកកម្ពស់ ទំនាក់ទំនងរវាង កម្ពុជានិងថៃ

ប៉េកាំង៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានជួបពិភាក្សាគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល (តាមរយៈការពិសាទឹកតែ) ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ស៊ីហាសាក់ ពួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ១១។

ភាគីទាំងបីបាន ពិភាក្សាផ្លាស់ប្តូរមតិយោបល់ ប្រកបដោយស្ថាបនាស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការថែរក្សាស្ថិរភាពក្នុងតំបន់ ដែលរួមមានការជំរុញវិធានការ កសាងទំនុកចិត្ត និងការលើកកម្ពស់ ទំនាក់ទំនងរវាង កម្ពុជានិងថៃ៕

To Top