ព័ត៌មានជាតិ

លោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យប្រឡាយលូ និងស្ថានីយ៍បូមទឹក ដើម្បីរកវិធីរំដោះការជនលិច

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយលូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធី ធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញ ពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តាប្រឡាយ ទួលសំពៅនេះផងដែរ មានប្រវែង៩គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។…

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយលូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធី ធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញ ពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តាប្រឡាយ ទួលសំពៅនេះផងដែរ មានប្រវែង៩គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានណែនាំឱ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិច នៅមហាវិថីសហព័ន្ធរ៉ុស្ស៊ី ពិសេសនៅចំណុចមុខ អតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយនិងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ នូវបានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលវានឹងធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ ដោយជំនន់ទឹកភ្លៀង៕

To Top