បរទេស៖ នៅថ្ងៃនេះ អង្គការយូនីសេហ្វ បានធ្វើការព្រមានថា កុមាររាប់លាននាក់ នឹងអាចធ្លាក់ចូលទៅក្នុង បញ្ហាខ្វះខាតម្ហូបអាហារ ឬអត់ឃ្លាន ដោយសារបញ្ហាកូវីដ១៩ នៅតែបន្តវាយប្រហារ នៅក្នុងប្រទេសយេមែន ដែលជាប្រទេស នៅតែបន្តហែកហួរ ដោយសារតែសង្គ្រាម នៅឡើយនោះ។
តាមរបាយការណ៍ ដែលធ្វើឡើងដោយអង្គការមួយនេះ ក៏បានបង្ហាញទៀតដែរថា ចំនួនកុមារខ្វះអាហារូបត្ថម្ភ នៅយេមែន នឹងអាចកើនឡើង ឈានទៅដល់ ២,៤ លាននាក់ នៅចុងឆ្នាំនេះ ដែលជាការកើនឡើង ប្រមាណជា២០ភាគរយ ទៅលើតួលេខបច្ចុប្បន្ន។
គួរឲ្យដឹងដែរថាការទស្សន៍ទាយនេះ កើតឡើងនៅក្នុងរបាយការណ៍ថ្មីមួយ របស់ទីភ្នាក់ងារកុមារ របស់អង្គការសហប្រជាជាតិ ដែលមានចំណងជើងថា “យេមែន ក្នុងរយៈពេល ៥ ឆ្នាំស្តីពីកុមារជម្លោះ និង កូវដី១៩៕
ប្រែសម្រួល៖ស៊ុនលី