បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើការប្រកាសអំពី ជំហរបស់ប្រទេសថា បានត្រៀមខ្លួចរួចរាល់ហើយ ក្នុងការបើកការចរចាជាមួយនឹងរដ្ឋប៉ាឡេស្ទីន យោងទៅតាមគោលការណ៍ សន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។
លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា ពួកគេគួរតែត្រៀមខ្លួនចរចា ការសម្របសម្រួល ជាប្រវត្តិសាស្ត្រដែលអាចនាំ មកនូវសន្តិភាពដល់អ៊ីស្រាអែល និងប៉ាឡេស្ទីនទាំងសងខាង ហើយសម្រាប់អ៊ីស្រាអែល គឺបានត្រៀមខ្លួនសម្រាប់ការចរចាបែបនេះ ហើយខ្ញុំផងក៏បានត្រៀមខ្លួន សម្រាប់ការចរចាបែបនេះដែរ។
លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានកំណត់យកថ្ងៃទី១ ខែកក្កដា ដើម្បីធ្វើឧបសម្ព័ន្ធទៅលើ តំបន់ជ្រលងភ្នំ Jordan Valley ដែលមានទំហំ ៣០ភាគរយ នៃតំបន់ West Bank គឺជាតំបន់ដែលត្រូវបានកាន់កាប់ ដោយអ៊ីស្រាអ៊ែលអំឡុង ឆ្នាំ១៩៦៧ នៃសង្គ្រាមនៅមជ្ឈឹមបូព៍ា ៕
ប្រែសម្រួល៖ ស៊ុន លី