ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា តុលាការក្រុងប៉ារីស បានប្រកាសសាលក្រម កាលពីថ្ងៃចន្ទថា លោក Francois Fillon អតីតនាយករដ្ឋមន្ត្រីបារាំង បានត្រូវកាត់ទោស ពីបទបន្លំមូលនិធិសាធារណៈ ដោយបង្កើតការងារក្លែងក្លាយ ឲ្យភរិយារបស់គាត់ ហើយត្រូវបានវិនិច្ឆ័យទោស ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ជាមួយនឹងបក្សពួក ៣នាក់ផ្សេងទៀត ។
លោកស្រី Penelope ដែលជាភរិយារបស់គាត់ ត្រូវបានគេដាក់ការសង្ស័យ ដោយឲ្យកាត់ទោស ឲ្យជាប់ពន្ធគាររយៈពេល៣ឆ្នាំ ។ ទំាពីរនាក់ ត្រូវបានពិន័យជាប្រាក់៣៧៥.០០០អឺរ៉ូ ស្មើនឹងប្រមាណ ៤២០.០០០ដុល្លារអាមេរិក ។ លោក Fillon ក៏ត្រូវបានគេ មិនផ្តល់សិទ្ធិឲ្យចូលរួមប្រជែង ក្នុងមុខតំណែងរយៈពេល១០ឆ្នាំ និងភរិយារបស់គាត់រយៈពេល២ឆ្នាំ ។
មេធាវីរបស់អ្នកទំាងពីរ បាននិយាយថា ពួកគេនឹងប្តឹងឧទ្ទរណ៍ បន្ទាប់ពីតុលាការ បានអាននូវសាលក្រមនេះ ៕