ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ដោយភាគីទាំងពីរ ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស នៅក្នុងបញ្ហាហុងកុង របស់ប្រទេសចិន។
លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងចិន – អេហ្ស៊ីប ហើយប្តេជ្ញា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ របស់ពួកគេកាន់តែស៊ីជម្រៅ។
លោកវ៉ាង បានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi បានបង្កើត នូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាព ដែលបានផ្តល់ នូវការណែនាំជាយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងប្រទេសទាំងពីរ៕ ដោយ៖ ឈូក បូរ៉ា