បរទេស ៖ ច្បាប់ដែលគាំទ្រ ដោយភាពជាអ្នកដឹកនាំហុងកុង បានបង្កឱ្យមានការតវ៉ា នៅក្នុងទីក្រុងនេះ ខណៈដែលអ្នកស្រុកហុងកុង ខ្លះយល់ថា ច្បាប់នេះកំពុងតែធ្វើឱ្យប៉ះពាល់ ដល់សេរីភាពរបស់ពួកគេ ។ ច្បាប់នេះ វាក៏ទាក់ទាញការរិះគន់ និងការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកផងដែរ ទោះបីជាចិនកត់សម្គាល់ម្តងហើយម្តងទៀតថា បញ្ហាហុងកុងគឺជាផ្នែកមួយនៃកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយមិនគួរជ្រៀតជ្រែកឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សភាចិនបានអនុម័ត ជាឯកច្ឆន្ទនូវច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង នៅព្រឹកថ្ងៃអង្គារនេះ ដោយថា ការដាក់ពន្ធនាគារ និងការដាក់ទណ្ឌកម្ម ចំពោះសកម្មភាព នៃការធ្វើវិទ្ធង្សនាការបះបោរ អំពើភេរវកម្ម ឬការឃុបឃិតពីបរទេស ដែលអាចគំរាមកំហែង ដល់សន្តិសុខជាតិ។ នេះបើយោងតាមកាសែត South China Morning Post ។
SCMP បានរាយការណ៍ដោយបានស្រង់សម្តី ប្រភពដោយសមាជិកសភា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភា ប្រជាជនចិនថា សមាជិក១៦២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សភា ប្រជាជនបានបញ្ជាក់ថា ច្បាប់នេះត្រូវបានផ្តន្ទាទោស ជាអតិបរមារហូតដល់ កាត់ទោសប្រហារជីវិត។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុង បាននិយាយថា វាមិនសមស្របសម្រាប់ លោកស្រី ក្នុងការធ្វើអត្ថាធិប្បាយ លើច្បាប់នេះទេ ខណៈការពិភាក្សាអំពីបញ្ហានេះ នៅក្នុងទីក្រុងប៉េកាំងកំពុងដំណើរការ ៕
ប្រែសម្រួលៈ ណៃ តុលា