ព័ត៌មានអន្តរជាតិ

គុយវ៉ែតនឹងមិនដំណើរការ អាកាសយានដ្ឋាន អន្តរជាតិពេញលេញឡើយ រហូតដល់ឆ្នាំក្រោយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានសរសេរថា ប្រទេសគុយវ៉ែតនឹងមានផែនការ ក្នុងការដំណើរការ អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ១០០ភាគរយវិញ ចាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

អាកាសចរស៊ីវិល របស់ប្រទេសគុយវ៉ែត គឺជាអ្នកដែលបាន ប្រកាសព័ត៌មានលំអិត អំពីការប្រតិបត្តិការហោះហើរឡើងវិញ។ គួរបញ្ជាក់ដែរថា ចាប់តាំងតែពីថ្ងៃទី១៣ ខែមិនា ប្រទេសគុយវ៉ែត បានផ្អាករាល់ដំណើរការ ហោះហើរទាំងអស់ ដែលជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

ក្នុងនោះផងដែរ កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមក ប្រទេសក៏បានប្រកាស ដាក់ឲ្យដំណើរការជំហានទី២ នៃការបើកដំណើរការ ប្រទេសជាធម្មតាឡើងវិញ ដែលដំណាក់កាលនេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី៣០ ខែមិថុនានេះតទៅ ហើយវានឹងមានរយៈពេល៣សប្តាហ៍ មុនចំណូលទៅដំណាក់កាលបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top