ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យ UNSC ខ្ជាប់នូវនីតិរដ្ឋ ក្នុងការសម្រេចចិត្ត លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ប្រកាន់ខ្ជាប់នូវ“ នីតិរដ្ឋ” ក្នុងការសម្រេចចិត្តលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

សហគមន៍អន្តរជាតិជាទូទៅ និងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាពិសេសប្រឈមនឹងការ សម្រេចចិត្តដ៏សំខាន់មួយថា តើយើងរក្សាការគោរពនីតិរដ្ឋ ឬតើយើងត្រលប់ទៅ រស់នៅក្នុងព្រៃវិញ?  លោក Zarif បានសរសេរលើបណ្ដាញបន្ទាប់ពីបានថ្លែងសុន្ទរកថា និមិត្ដរូបរបស់លោកទៅកាន់កិច្ចប្រជុំ UNSC កាលពីថ្ងៃអង្គារ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានជំរុញឱ្យ UNSC បន្តការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលា។

 យោងតាមសេចក្តីសម្រេចលេខ ២២៣១ របស់អង្គការសហប្រជាជាតិ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ការហាមឃាត់អាវុធលើអ៊ីរ៉ង់ នឹងត្រូវបានដកចេញនៅពាក់កណ្តាលខែតុលា ដោយរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានឲ្យដឹងថាខ្លួននឹងមិនទទួលយកការបន្តការ ហាមឃាត់នេះទេ៕

ដោយ ឈូក បូរ៉ា

To Top