Covid-19

មិនទាន់ធូរស្បើយប៉ុន្មានទេ! អ៊ីតាលី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៤២នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា  ក្រសួងសុខាភិបាលអ៊ីតាលី បានរាយការណ៍របាយការណ៍ ប្រចាំថ្ងៃត្រឹមថ្ងៃអង្គារថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ធៀបនឹងថ្ងៃចន្ទ មានអ្នកឆ្លងជំងឺថ្មីចំនួន ១២៦នាក់ ។

យ៉ាងណាមិញ សរុបអ្នកឆ្លងជំងឺដែលចាត់ទុកថា ជាកម្រិតធ្ងន់ គឺបានថយចុះមកត្រឹម១៥.៥៦៣នាក់ ដែលគិតពីថ្ងៃចន្ទ មានចំនួន ១៦.៤៩៦នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំនួន១.០៩០នាក់ ដែលនៅមន្ទីរពេទ្យ គឺមានបង្ហាញរោគសញ្ញា (ទាបជាងថ្ងៃចន្ទ ដែលមានចំនួន១.១២០នាក់) និងស្ថិតនៅដាច់ដោយឡែក គឺនៅផ្ទះ មានចំនួន១៤.៣៨០នាក់ ដោយពួកគេ មិនទាន់បង្ហាញរោគសញ្ញានៅឡើយទេ ។ សរុបអ្នកជំងឺចំនួន៩៣នាក់ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលទាបជាងថ្ងៃចន្ទ មានចំនួន៩៦នាក់ ។

អ្នកជំងឺកូវីដ១៩ ផ្សេងទៀតចំនួន២៣នាក់ បានស្លាប់ក្នុងថ្ងៃដដែលនោះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុប កើនឡើងដល់៣៤.៧៦៧នាក់ ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកជំងឺចំនួន១៩០.២៤៨នាក់ បានជាសះស្បើយពីជំងឺ ដែលបានកើន ឡើងពីចំនួន១៨៩.១៩៦នាក់ គិតត្រឹមថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top