បរទេស៖កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅពេលថ្មីៗនេះ បានចាប់ផ្តើម ប្រតិបត្តិការយោធា ប្រឆាំងចលនា ពួកហូធី នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីវាបានបង្កើន ការវាយប្រហារឆ្លងព្រំដែនដោយមីស៊ីល និងកូនដ្រូន ទៅលើប្រទេស អារ៉ាប៊ីសាអូឌីត នេះបើតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍ រដ្ឋអារ៉ាប៊ីសាអូឌីត។
ចំណែកនៅក្នុងប្រទេសយេម៉ែន ទូរទស្សន៍ Al Masirah TV របស់ពួកហូធី បានរាយការណ៍ពីការវាយប្រហរតាមអាកាស ទៅលើទីក្រុង ទីក្រុង Sanaa ទីក្រុង Marib ទីក្រុង al-Jouf ទីក្រុង al-Bayda ទីក្រុង Hajjah និងខេត្ត Saada តំាងពីថ្ងៃរហូតដល់យប់។
គួរបញ្ជាក់ថា កងកម្លាំងចម្រុះគាំទ្រដោយលោកខាងលិច ជាមួយអារ៉ាប៊ីសាអូឌីតនិងសហភាពអារ៉ាប់រួម ជាដៃគូដ៏ចម្បង បាននិងកំពុងតែប្រយុទ្ធ នឹងចលនាពួក ហូធី មានទំនាក់ទំនងនឹងប្រទេសអ៊ីរ៉ង់ អស់រយៈពេល៥ឆ្នាំ។ កងកម្លាំងចម្រុះ និយាយកាលពីមុនថា នឹងមានសន្និសីទកាសែតមួយ ស្តីពីប្រតិបត្តិការដែលមានគោលបំណង បន្សាបសមត្ថភាពយោធាពួកហូធី៕ប្រែសម្រួល៖ប៉ាង កុង