ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស អាមេរិកបើកកិច្ចចរចា អំពីដំណើរការសន្តិភាព អាហ្គានីស្ថាន ជាមួយនឹងរដ្ឋមន្ត្រី ការបរទេសប៉ាគីស្ថាន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២ខែកក្កដានេះ បានឲ្យដឹងថា តំណាងពិសេស របស់ប្រទេសអាមេរិក សម្រាប់អាហ្គានីស្ថាន លោក Zalmay Khalizad បានបើកកិច្ចពិភាក្សាគ្នា មួយជាមួយនឹងរដ្ឋមន្ត្រី ការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi អំពីដំណើរការសន្តិភាព ឲ្យប្រទេស អាហ្គានីស្ថាន ។

លោ Khalizad នៅក្នុងជំនួបគ្នាជាមួយនឹង លោក Qureshi គឺជាផ្នែកមួយ នៃការប្រឹក្សាជាប្រចាំខែ ដើម្បីដោះដូរទស្សន ទៅលើដំណើរ ការសន្តិភាពរបសប្រទេស អាហ្គានីស្ថាន ដោយក្នុងនោះលោក Qureshi បានស្វាគមន៍ដំណើរការអភិវឌ្ឍ ចុងក្រោយរួមទាំងកំណែ ទំរង់ក្រុមចរចាផង។

គួរឲ្យដឹងដែរថា សកម្មភាពគួរឲ្យកត់សំគាល់ចុងក្រោយមួយ នៃដំណើរការសន្តិភាពគឺជា កិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយ តាលីបង់និង សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា នៅថ្ងៃទី ២៩ ខែកុម្ភៈរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដោះលែងអ្នកទោសតាលីបង់ចំនួន ៥០០០ នាក់ ហើយពួកតាលីបង់នឹងដោះលែង អ្នកទោសចំនួន ១.០០០ នាក់របស់រដ្ឋាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top