Covid-19

ថៃ៖ CCSA បារម្ភអំពីការផ្ទុះឡើងនៃ ការឆ្លងមេរោគកូវីដ១៩ អំឡុងពេលប្រជាជន សម្រុកទៅតាមខេត្ត ពេលរដ្ឋាភិបាលឱ្យឈប់ជំនួសថ្ងៃចូលឆ្នាំ

បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 លោក Tawivilp Visanuyothin បាននិយាយថាមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) មានការព្រួយបារម្ភថា ការធ្វើដំណើរយ៉ាងច្រើន របស់ប្រជាជនថៃ ដែលរំពឹងថានឹងធ្វើដំណើរ ទៅកាន់ផ្ទះខេត្តរបស់ពួកគេ ក្នុងអំឡុងពេលវិស្សមកាលដ៏យូរនៅថ្ងៃទី ៤-៧ ខែកក្កដាខាងមុខ អាចនាំឱ្យមានការកើនឡើងថ្មី នៃការឆ្លងមេរោគ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការបន្ធូរបន្ថយការ រឹតបន្តឹងទៅលើមេរោគ Covid-19 ដំណាក់កាលទី ៥ បានចាប់ផ្តើមកាលពីថ្ងៃពុធ អាជ្ញាធរនៅមជ្ឈមណ្ឌល នេះបានរំពឹងទុកថា ប្រជាជនថៃនឹងវិលត្រឡប់ទៅកាន់ ខេត្តជាច្រើនរបស់ពួកគេវិញ ក្នុងកំឡុងពេលបុណ្យ Asarnha Bucha ឬមាឃបូជា និងអំឡុងពេល Buddhist Lent Day បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកការ ប្រារព្ធពិធីបុណ្យសង្រ្កានចំនួន ៣ លើក នៅឆ្នាំនេះ ដោយសារតែការកើនឡើង នៃការផ្ទុះឡើងនៃ Covid-19 ដើម្បីការពារមនុស្សពីការធ្វើដំណើរ និងការរីករាលដាលនៃជំងឺ។

ទោះយ៉ាងណាក៏ដោយ គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ បានអនុម័តថា នៅថ្ងៃទី ២៧ ខែកក្កដា ជាថ្ងៃឈប់សម្រាកជំនួស សម្រាប់បុណ្យចូលឆ្នាំថ្មី ទោះបីជាវាមិនទាន់បានកំណត់ថ្ងៃ ឈប់សម្រាកចូលឆ្នាំចំនួនពីរ ដែលនៅសល់ក៏ដោយ។

វេជ្ជបណ្ឌិត Taweesilp បាននិយាយថា“ នៅពេលពួកគេត្រលប់មកផ្ទះវិញ ពួកគេនឹងជួបជុំមិត្តភក្តិផឹកស៊ី។ វាជារបៀបរស់នៅរបស់ពួកគេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top