បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌី្រហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាច្បាប់ប្រឆាំង អំពើភេរវកម្មមួយ ដែលអ្នករិះគន់និយាយថា នឹងបណ្ដាលឲ្យមានការបង្ក្រាបចំពោះការរិះគន់រដ្ឋាភិបាល និងរំលោភបំពានសិទ្ធិមនុស្សកាន់តែខ្លាំងក្លាឡើង។
យោងតាមការចេញផ្សាយព័ត៌មាន របស់កាសែត UPI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អំពើភេរវកម្មដែលយើងនិយាយជាញឹកញាប់ មានការវាយប្រហារនៅពេលណាមួយនិងទីកន្លែងណាមួយ។ វាជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជន និងមនុស្សជាតិ ដូច្នោះហើយ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម តម្រូវឲ្យមានវិធីដ៏ទូលំទូលាយមួយ”។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Michelle Bachelet បានជំរុញលោក ឌូតឺតេ មិនឲ្យចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ហើយសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេស ក៏បាននិយាយប្រឆាំងនឹងវាផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង