ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅប៉េកាំង ដើម្បីចុះហត្ថលេខា បញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន

ភ្នំពេញ៖លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា បើសិនជាគ្មានបញ្ហាអ្វីប្រែប្រួលទេនោះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើដំណើរ ទៅទីក្រុងប៉េកាំង ប្រទេសចិន មុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើជាអធិបតីភាព នៃការចុះហត្ថលេខា បញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន។

ក្នុងសន្និសីទ​សារព័ត៌មាន​មាន​ ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច​អំឡុង​វិបត្តិកូវីដ១៩ នៅថ្ងៃនេះ លោកវង្សី វិស្សុត បានថ្លែងថា “តាមការសម្រេចរបស់សម្ដេចតេជោ លោកគ្រោងធ្វើដំណើរទៅប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីទៅធ្វើជាអធិបតីភាព នៃការចុះហត្ថលេខាលើ (STA)បញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នៅទីក្រុងប៉េកាំង លោកអញ្ជើញទៅផ្ទាល់ខ្លួនឯង”។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងពន្លឿន ការចរចាពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយបណ្ដាលប្រទេសជាច្រើននៅលើពិភពលោកជាពិសេសជាមួយ ចិន និងកូរ៉េខាងត្បូង៕ដោយ៖ធី លីថូ

To Top