ប៉ុន្មានថ្ងៃនេះ ការប្រឡងចូលរៀន សកលវិទ្យាល័យ នៅទូទាំងប្រទេសចិន ប្រចាំឆ្នាំ២០២០ កំពុងដំណើរការ យ៉ាងមមាញឹក មានសិស្សានុសិស្ស ជាង ១០ លាននាក់ បានចូលរួមការប្រឡងនេះ ។ សិស្សានុសិស្ស តំណាងឱ្យអនាគត នៃប្រទេសជាតិ ទាំងថ្នាក់ដឹកនាំជាតិ និង គ្រួសារនីមួយៗ សុទ្ធតែផ្ញើនូវ ក្តីសង្ឃឹម យ៉ាងខ្លាំង ចំពោះពួកគេ ។ ពេលកន្លងទៅនេះ និស្សិតបញ្ចប់ ការសិក្សាចំនួន ១១៨ នាក់ ក្នុងចំណោម និស្សិត បញ្ចប់ការសិក្សា ជំនាន់ទី១ នៃសកលវិទ្យាល័យ ប្រេងកាត ចិន សាខាតំបន់ Karamay បានសរសេរ សំបុត្រមួយជូន លោកស៊ីជីនភីង អគ្គលេខាធិការ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន ដើម្បី រាយការណ៍ពីសមិទ្ធផល សិក្សា ៤ឆ្នាំ នៅសកលវិទ្យាល័យ និងបង្ហាញពី ការប្តេជ្ញាចិត្ត ដ៏មុតមាំ របស់ខ្លួន ក្នុងការខិតខំកសាង តំបន់ព្រំដែន នៅភាគខាងលិច ប្រទេសចិន ។ បន្ទាប់មក លោក ស៊ី ជីនភីង បានឆ្លើយតបសំបុត្រ របស់ពួកគេ ។ ខាងក្រោមនេះ ជាខ្លឹមសារសំបុត្រឆ្លើយតប របស់លោក ស៊ី ជីនភីង ។
សំបុត្រឆ្លើយតប និស្សិតបញ្ចប់ការសិក្សា នៃសកលវិទ្យាល័យ ប្រេងកាតចិន សាខាតំបន់ Karamay របស់លោក ស៊ី ជីនភីង
និស្សិតទាំងឡាយ នៃសកលវិទ្យាល័យ ប្រេងកាតចិន សាខាតំបន់ Karamay៖
ខ្ញុំបានទទួលសំបុត្ររបស់ អ្នកទាំងអស់គ្នា ហើយនិងបានដឹងថា មាននិស្សិត ១១៨រូបនឹង ទៅធ្វើការនៅមូលដ្ឋាន ភូមិភាគស៊ីនជាំង បន្ទាប់ពីបញ្ចប់ ការសិក្សា ហើយបានប្តេជ្ញាចិត្តរួមជាមួយ ប្រជាជនគ្រប់ជនជាតិ នៅទីនោះធ្វើកិច្ចខិតខំ ដើម្បីក្លាយជា អ្នកស្ថាបនាភាគខាងលិច ប្រទេសចិន ។ ខ្ញុំសូមគាំទ្រ ជម្រើសក្នុងជីវិតរបស់អ្នកទាំងអស់គ្នា ។
ការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ លើកនេះធ្វើឱ្យនិស្សិតជំនាន់ អ្នកទាំងអស់គ្នារងភាពលំបាក និងធំធាត់ឡើងក៏បានធ្វើឱ្យ អ្នកទាំងអស់យល់ពី អត្ថន័យនៃពាក្យថា៖ មានឆន្ទៈមិនងាករេ មុខជានឹងទទួល ជោគជ័យធ្វើការមិនគេចវេះពី ការលំបាកមុខជាបានរីកចម្រើន ។ មាគ៌ាទៅកាន់វឌ្ឍនភាព មិនងាយស្រួលទេ ការសម្រេចសុបិនចិន ដែលស្តារភាពរុងរឿង នៃប្រជាជាតិចិនឡើងវិញ ត្រូវការការខិតខំ តស៊ូយ៉ាងមុតមាំ របស់យុវជន ពីមួយជំនាន់ទៅ មួយជំនាន់ ។ អ្នកទាំងអស់គ្នាបានរស់នៅ យុគសម័យដ៏ល្អ នឹងមានភារកិច្ចដ៏ធ្ងន់ ។ សង្ឃឹមថា និស្សិតបញ្ចប់ការសិក្សា ពីសាលាឧត្តមសិក្សា ទាំងឡាយនៃប្រទេសយើង មានឆន្ទៈខ្ពស់ និងខិតខំធ្វើការមិនខ្លាច ភាពលំបាក ហ៊ានរែកពុន រួមបញ្ចូលឧត្តមគតិ របស់ខ្លួន ទៅក្នុងបុព្វហេតុបក្ស និងរដ្ឋរួមចំណែក ឱ្យបានច្រើនដើម្បីបក្សរដ្ឋ និងប្រជាជន ។
គណៈកម្មាធិការបក្សរដ្ឋបាល គ្រប់ជាន់ថ្នាក់ និងមជ្ឈដ្ឋាននានា ក្នុងសង្គមគួរតែផ្តល់ឱកាស ការងារជូននិស្សិតទើប បញ្ចប់ការសិក្សាចាត់វិធានការ មានប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់ បណ្តាលមកពីជំងឺកូវីដ១៩ រិះរកគ្រប់មធ្យោបាយ ដើម្បីជួយនិស្សិត ទើបបញ្ចប់ការសិក្សាឱ្យមានការងារធ្វើ គាំទ្រនិស្សិតទើបបញ្ចប់ការសិក្សា ទាំងឡាយឱ្យរួមចំណែក ដល់កិច្ចការបក្ស និងបម្រើប្រជាជន ក្នុងការងារ រៀងៗខ្លួន ។
នៅក្នុងសំបុត្ររបស់លោក ស៊ី ជីនភីង យើងអាចមើលឃើញ ពីការយកចិត្តទុកដាក់ របស់មេដឹកនាំ ចំពោះយុវជន និងផ្តល់អនុសាសន៍ឱ្យ រដ្ឋបាល គ្រប់ជាន់ថ្នាក់ផ្តល់ការ ធានាគ្រប់យ៉ាង ជូននិស្សិតទើបបញ្ចប់ការសិក្សា ។
យើងក៏ដឹងដែរថា សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏តែងតែអញ្ជើញចូលរួម ពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតទើបបញ្ចប់ការសិក្សា នៃសកលវិទ្យាល័យ មួយចំនួននៅកម្ពុជា ព្រមទាំងផ្តល់អនុសាសន៍ ដ៏មានតម្លៃនិង ផ្ញើនូវក្តីសង្ឃឹមចំពោះយុវជន ។
ឆ្លៀតឱកាសនេះ រំពឹងថា យុវជន ចិននិងកម្ពុជា សុទ្ធតែអាចចម្រើន ធំធាត់ឡើង ជាធនធានមនុស្ស ដ៏ជំនាញលើគ្រប់វិស័យ ពួតដៃគ្នាខិតខំតស៊ូរួមគ្នា កសាងយុគសម័យថ្មី ៕