វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា លោកបានបើកចំហ កិច្ចប្រជុំកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាង អះអាងម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាធ្វើកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ក៏ដោយ។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Greta Van Susteren កាលពីថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) ថា“ ខ្ញុំយល់ថាពួកគេចង់ ជួបហើយយើងពិត ជានឹងធ្វើដូច្នេះ” “ខ្ញុំនឹងធ្វើវាប្រសិនបើខ្ញុំ គិតថាវានឹង មានប្រយោជន៍” ។
នៅពេលសួរថា តើលោកគិតថា ការប្រជុំបែបនេះ នឹងមានប្រយោជន៍ទេនោះ លោក ត្រាំ បានលើកឡើងថា “ប្រហែលជា ខ្ញុំមានទំនាក់ទំនងល្អណាស់ ជាមួយគាត់ (ដូច្នេះវា) ប្រហែលជានឹងមាន” ៕ដោយ ឈូក បូរ៉ា