ព័ត៌មានអន្តរជាតិ

សមាគមស្រាវជ្រាវពី សិទ្ធិមនុស្សចិន ចេញផ្សាយអត្ថបទបង្ហាញថា អំពើរើសអើងយ៉ាងខ្លាំង និងឃោរឃៅ លើជនអន្តោប្រវេសន៍ បានបង្ហាញ នូវភាពក្លែងក្លាយ នៃសិទ្ធិមនុស្សបែបអាមេរិក

ថ្ងៃទី៩ ខែកក្កដា សមាគមស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៃ ប្រទេសចិន បានចេញផ្សាយអត្ថបទក្រោម ចំណងជើងថា «អំពើរើសអើងយ៉ាងខ្លាំង និងឃោរឃៅ លើជនអន្តោប្រវេសន៍ បានបង្ហាញ នូវភាពក្លែងក្លាយ នៃសិទ្ធិមនុស្សបែបអាមេរិក» ដោយបានលាតត្រដាងពីទោសាគតិ ខាងសាសនា ការរើសអើងខាងអរិយធម៌ និងពូជសាសន៍របស់រដ្ឋាភិបាលអាមេរិក ដែលមានសភាពកាន់តែខ្លាំងឡើងៗ ។

អាមេរិក បានរើសអើងជនបរទេស និងគាបសង្កត់លើពូជសាសន៍ ដទៃទៀត តាមរយៈគោលនយោបាយ ជ្រុលនិយមព្រមនិង បំពាន់សិទ្ធិមូលដ្ឋាន និងសេចក្តីថ្លៃថ្នូរ របស់ជនអន្តោប្រវេសន៍ វាបានបង្ហាញនូវភាពលាក់ពុត នៃសិទ្ធិមនុស្សបែបអាមេរិក ។

អត្ថបទនេះបានបង្ហាញថា ជនអន្តោប្រវេសន៍អាមេរិក បានរងការរើសអើងយ៉ាងខ្លាំងក្លា និងឃោរឃៅ ដូចជារដ្ឋាភិបាលអាមេរិក បានប្រើហិង្សា ចំពោះជនអន្តោប្រវេសន៍ និងឃាត់ខ្លួនជនអន្តោប្រវេសន៍បំបិទ សេរីភាពរបស់ពួកគេ ក្នុងទ្រង់ទ្រាយធំ នៅតំបន់តាមព្រំដែន គោលនយោបាយ “មិន អត់ឱន” ចំពោះជនអន្តោប្រវេសន៍ បានបណ្តាលឱ្យកុមារនិរាស ព្រាត់ប្រាសពីឳពុកម្តាយ ជនអន្តោប្រវេសន៍ និងកុមារត្រូវរងអំពើ អមនុស្សធម៌ សិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិរស់រានមានជីវិត និងសិទ្ធិសុខភាពជាដើម ត្រូវបំពានយ៉ាងធ្ងន់ធ្ងរ ៕

To Top