ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយ ជំងឺកូវីដ១៩ កើនឡើងជិត ៧ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៦៩.១៨៤នាក់ ដែលមានអ្នកស្លាប់១.២២០នាក់ ត្រូវបានកត់ក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួននៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.៧៥៥.៧៧៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៤២.១៦៩នាក់ ដែលបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

នេះជាថ្ងៃទី៣ហើយ នៅគ្រាដែលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងមានអ្នកស្លាប់ជាង១.២០០នាក់ និងមានអ្នកឆ្លងជំងឺថ្មី៤០.០០០នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ដែលបានឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top