ព័ត៌មានអន្តរជាតិ

ឱកាសមាស, បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស គ្រោងនឹងរើរោងចក្ររបស់ខ្លួន មកដាក់នៅវៀតណាម

បរទេស៖ សាជីវកម្មបច្ចេកវិទ្យាធំៗ ជាច្រើននៅលើពិភពលោក គ្រោងនឹងផ្លាស់ប្តូរខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួន ទៅប្រទេសវៀតណាម ក្រោយការរាតត្បាត របស់វីរុសកូវីដ១៩។ នេះបើយោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែតាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា ថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិច LG បានផ្លាស់ប្តូរ ខ្សែសង្វាក់ផលិតកម្ម ស្មាតហ្វូនទាំងមូលរបស់ខ្លួន ពីប្រទេសកូរ៉េខាងត្បូង ទៅភាគខាងជើងទីក្រុង ហៃផុង ប្រទេសវៀតណាម។

នៅក្នុងសន្និសីទនាពេលថ្មីៗនេះ រវាងរដ្ឋាភិបាល និងតំបន់នានា អាជ្ញាធរក្រុង ហៃផុង បានស្នើពង្រីកតំបន់សេដ្ឋកិច្ច Dinh Vu-Cat Hai និងឧទ្យានឧស្សាហកម្ម Trang Due ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ក្រុមហ៊ុន LG ពង្រីកប្រតិបត្តិការរបស់ខ្លួន។

ក្រុមហ៊ុនកូរ៉េខាងត្បូង បានបង្កើតរោងចក្រ ក្នុងទំហំទឹកប្រាក់ ចំនួន ១,៥ ពាន់លានដុល្លារ បង្កើតរោងចក្រ នៅឧទ្យានឧស្សាហកម្ម Trang Due នៅឆ្នាំ២០១៥ ។ កូរ៉េខាងត្បូង គឺជាវិនិយោគិន ដែលឈានមុខគេ នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន ជាមួយនឹងទុនវិនិយោគ ៧,៩២ពាន់លានដុល្លារ។

ចំណែក្រុមហ៊ុន Panasonic របស់ជប៉ុន ក៏គ្រោងនឹងផ្លាស់ប្តូរ ខ្សែចង្វាក់ផលិតកម្ម ដែលមានផលិតផលទូទឹកកក និងម៉ាស៊ីនបោកគក់ ដែលមានសមត្ថភាពខ្ពស់ពីប្រទេសថៃ ចូលមកប្រទេសវៀតណាម នៅដើមខែកញ្ញាផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពថ្លៃដើម។

តាមរយៈអ្នកម៉ៅការ ដ៏សំខាន់របស់ខ្លួន គឺក្រុមហ៊ុន Foxconn ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានពង្រីកការផលិត នូវកាសស្តាប់ត្រចៀកឥតខ្សែរបស់ខ្លួន ដែលមានឈ្មោះថា AirPods នៅក្នុងប្រទេសវៀតណាម ដល់ទៅ ៤ លានគ្រឿង នៅក្នុងត្រីមាសទី ២ ដែលស្មើនឹង ៣០ ភាគរយនៃផលិតកម្ម AirPods ទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា

To Top