ហុងកុង៖ ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងមន្រ្តីសហរដ្ឋអាមេរិក រួមទាំងសមាជិកព្រឹទ្ធសភា Marco Rubio និងលោក Ted Cruz ក្នុងការសងសឹកចំពោះវិធានការដែលបានប្រកាស ដោយទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ជុំវិញការរំលោភសិទ្ធិមនុស្សនៅទីក្រុង Xinjiang ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានបង្ហាញទណ្ឌកម្មថ្មីនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ដោយអំពាវនាវ ឲ្យ សហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការ អន្តរជាតិរបស់ចិន។
ក្នុងចំណោមមន្ត្រីអាមេរិក ដែលមានឈ្មោះ គឺសមាជិកព្រឹទ្ធសភា Rubio និង Cruz ដែលជាអតីតបេក្ខជន ប្រធានាធិបតីទាំងពីររូប តំណាង អាមេរិក Chris Smith ដែលជាឯកអគ្គរដ្ឋទូតទទួលបន្ទុកសេរីភាព សាសនាអន្តរជាតិលោក Sam Brownback និងគណៈកម្មាធិការប្រតិបត្តិសភា ស្តីពីប្រទេសចិន៕ដោយ ឈូក បូរ៉ា