ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារតាមអាកាសនៅស៊ីរី ក្រោយប្រតិបត្តិការល្បាតរុស្ស៊ី រងការវាយប្រហារ ដោយគ្រាប់បែក

បរទេស៖ ប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរីភាគខាងជើង ក្រោយមានការបំផ្ទុះគ្រាប់បែកមួយ ទៅលើប្រតិបត្តិការល្បាតយោធារុស្ស៊ី នៅថ្ងៃអង្គារម្សិលមិញនេះ ហើយការវាយប្រហារតាមអាកាសនោះ គឺធ្វើឡើងនៅក្នុងខេត្ត Latakia ស្ថិតនៅប្រទេសស៊ីរីភាគខាងជើង។

ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនកំពុងតែគាំទ្រដល់កាប្រយុទ្ធ របស់រដ្ឋាភិបាលស៊ីរី ប្រឆាំងពួកភេរវករ។ ទីក្រុងមូស្គូបានធ្វើការងារ រារាំងដល់ជំនួយមនុស្សធម៌ សម្រាប់តំបន់ពួកប្រឆាំងកាន់កាប់ នៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមមួយនេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បាននិងកំពុងតែធ្វើ ប្រតិបត្តិការល្បាតរួមគ្នា ជាមួយទីក្រុងអង់ការ៉ា នៅតាមផ្លូវហៃវ៉េក្នុងប្រទេសស៊ីរី ក្រោយមានបទឈប់បាញ់ គ្នាមួយនៅដើមឆ្នាំនេះ។ ប្រទេសរុស្ស៊ីនិងប្រទេសតួកគី បានគាំទ្រដល់ភាគីផ្សេងគ្នានៅស៊ីរី ប៉ុន្តែប្រទេសទាំងពីរនេះ មានបំណងធ្វើការងាររួមគ្នា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top