ព័ត៌មានអន្តរជាតិ

ស្រីលង្កា ពន្យារពេលដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ខ្លួនវិញរហូតដល់ខែកញ្ញា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែកក្កដា បានឲ្យដឹងថា ប្រទេសស្រីលង្កា នឹងសម្រេចចិត្តចុងក្រោយ ក្នុងការពន្យាពេលដំណើរការ ព្រលានយន្តហោះអន្តរជាតិ របស់ខ្លួនឡើងវិញ ហើយនឹងត្រូវរងចាំរហូត ដល់ខែកញ្ញាជំនួសវិញ។

យោងតាមមន្ត្រីរដ្ឋាភិបាល ដែលបានធ្វើការបញ្ជាក់ប្រាប់ ក្រុមការងារស៊ិនហួបានបន្តថា មូលហេតុដែលសំខាន់បំផុត នៅពេលនេះចំពោះការសម្រេចចិត្តនេះ បានធ្វើឡើងដោយសារតែ រដ្ឋាភិបាលបានមើលឃើញថា ការវាយប្រហារដោយកូវីដ១៩ និងករណីថ្មីៗចេះតែបន្កកើនឡើង នៅឡើយនៅភាគខាងជើង នៃប្រទេស។

គួរឲ្យដឹងដែរថាគិតមកដល់ ពេលនេះករណីកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងទៅដល់ ២៧៣០នាក់ មកហើយខណៈដែល ២០៤៨នាក់ ត្រូវបានជាសះស្បើយនឹងអនុញ្ញាតិ ឲ្យចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែក្នុងនោះក៏មាន ១១នាក់ បានបាត់បង់ជីវិតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top