ព័ត៌មានអន្តរជាតិ

អាមេរិក គូសបញ្ជាក់ពីការ បន្ដប្ដេជ្ញាលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានលើកឡើងពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចបាននូវ ការផ្តាច់អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ពេញលេញ របស់កូរ៉េខាងជើង។

លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងជំហរក្នុងខ្សែវីដេអូឃ្លីប មួយជាមួយមន្រ្តីជាន់ខ្ពស់មកពី រដ្ឋសមាជិកនៃវេទិកាតំបន់អាស៊ាន ដែលបានលើកឡើងពី ការប្ដេជ្ញាចិត្ដខាងលើនេះ។

គយរបញ្ជាក់ថា កិច្ចប្រជុំ ARF ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ ពហុភាគីមួយចំនួន ដែលចូលរួមដោយមន្រ្តី កូរ៉េខាងជើង ៕

ដោយ ឈូក បូរ៉ា

To Top