បរទេស៖ ប្រទេសកូរ៉េខាងជើង អាចនឹងប៉ុនប៉ងធ្វើការបង្កហេតុយោធា ប្រភេទខ្លះ ក្រោយការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ស្របពេលដែលប្រទេសកុម្មុយនិស្តមួយនេះ មានការទាមទារកាន់តែខ្លាំង និងមានឆន្ទៈថយចុះក្នុងកិច្ចសម្រុះសម្រួលគ្នា ក្រោយការបរាជ័យនៃជំនួបកំពូលអាមេរិក និងកូរ៉េខាងជើងទី២ក្នុងប្រទេសវៀតណាម។
លោក Ma Sang-yoon ជាសាស្ត្រាចារ្យនៅសាលាសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Catholic University ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងក៏អាចនឹងបង្កើតព្រឹត្តិការណ៍មួយ ទាក់ទាញចំណាប់អារម្មណ៍ពិភពលោក មុនពេលការបោះឆ្នោត ប៉ុន្តែសកម្មភាពយោធា អាចជាការប្រថុយប្រថាន។
ដោយសំដៅដល់ផ្លូវដែលនឹងធ្វើវាឲ្យកាន់តែ ពិបាកសម្រាប់ទីក្រុងព្យុងយ៉ាង ទទួលបានការទាក់ទាញពីសហរដ្ឋអាមេរិកនោះ អ្នកវិភាគបាននិយាយថា “ពិតណាស់ ទង្វើបង្កហេតុផ្សេងទៀតរបស់កូរ៉ែខាងជើង អាចនឹងនាំទៅរកការធ្វើឲ្យពិបាកឡើងចំពោះទស្សនៈរបស់អាមេរិកលើរបបកូរ៉េខាងជើង”៕
ប្រែសម្រួល៖ប៉ាង កុង