ព័ត៌មានអន្តរជាតិ

កងកម្លាំងអវកាសអាមេរិក បង្កើតរចនាសម្ពន្ធ រដ្ឋបាលរបស់ខ្លួន

បរទេស៖ កងកម្លាំងអវកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមផ្លាស់ប្តូរកែប្រែរចនាសម្ព័ន្ធអង្គភាព នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយប្រារព្ធធ្វើពិធីជាក់ស្តែងមួយ ធ្វើការប្រកាសអំពីការបង្កើតរដ្ឋបាល។ 

កងកម្លាំងអាវកាស ដែលបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៩ គឺជាសាខាសង្គ្រាមអាវកាស របស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ហើយការផ្លាស់ប្តូរដែលប្រកាសឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាសកម្មភាពកែប្រែដំបូង ក្នុងរចនាសម្ព័ន្ធអង្គភាពនៃសេវាកម្មយោធាថ្មី នេះបើយោងតាមសម្តីកងកម្លាំងអវកាស និយាយក្នុងសេចក្តីថ្លែងការណ៍មួយ។ 

លោកឧត្តមសេនីយ៍ John “Jay” Raymond ជាប្រធានប្រតិបត្តិការអវកាស បាននិយាយនៅក្នុងកម្មវិធីនោះថា “ថ្ងៃនេះយើងធ្វើសកម្មភាព ដែលជាការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍសេវាកម្មសតវត្តទី២១ កសាងគោលបំណង ដើម្បីសម្រេចបានភាពលឿន ភាពរហ័សរហួន និងសាមគ្គីភាពនៃការប្រឹងប្រែង”៕

ប្រែសម្រួល៖ប៉ាង កុង 

To Top