ភ្នំពេញ ៖ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងសន្និសីទ អំពីផលិតផល ប្រើប្រាស់ជាម្ហូបអាហារ និងខ្សែចង្វាក់ផលិតកម្ម «India Virtual FMCG & Supply Chain Expp 2020» តាមរយៈវេទិកាអេឡិកត្រូនិកដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខ ដែលអាចចូលរួមជាលក្ខណៈឌីជីថល ពីសំណាក់អ្នកទស្សនា មកពីជុំវិញពិភពលោក ។
យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ ផ្ដោចលើវិស័យសំខាន់ៗដូចជា ៖ ម្ហូបអាហារកែច្នៃ និងភេសជ្ជៈ ,ផលិតផលថែរក្សាសម្រាស់ ,ខ្សែចង្វាក់ផលិតកម្ម និងការដឹកជញ្ជូន ,សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកទេសព័ត៌មានវិទ្យា និងបច្ចេកវិទ្យាវេចខ្ចប់ ៕